អភិបាលខណ្ឌចំការមន មិនហ៊ានឃាត់ទេ ព្រោះការចំកូនអ្នកធំ សុខចិត្តឲ្យកូនសិស្សឈប់២ថ្ងៃ

ពិតជារឿងហួសហេតុមួយ និង បង្ហាញពីភាពកម្សោយរបស់អាជ្ញាធរខណ្ឌចំការមន ដែលមានលោក ថេង សុថុល ជាអភិបាលខណ្ឌទើបឡើងថ្មី ដោយបណ្តែតបណ្តោយអោយមានការសង់រោងការផ្លូវសាធារណៈចំនួន២ថ្ងៃ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមសេចក្តីជូនដំណឹងរបស់ សាលាវេស្ទើនអន្តរជាតិ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ បង្ហាញថា សាលាវេស្ទើនអន្តរជាតិ បឹងត្របែកសាខាទី១ (ពីថ្នាក់មត្តេយ្យK3រហូតដល់ថ្នាក់ទី៥) នឹងមានការសម្រាកចំនួន២ថ្ងៃ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូលហេតុដ៏ហួសចិត្តនោះ គឺ “ដោយសារមានការបិទផ្លូវរៀបចំពិធីមង្គលការ នៅភូមិគ្រឹះខាងមុខសាលា នៅថ្ងៃទី១១ និង ទី១២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ” ។សិស្សនឹងត្រូវចូលរៀនវិញជាធម្មតា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ។បញ្ហាទាំងអស់នេះ កំពុងធ្វើអោយមហាជនរិះគន់យ៉ាងក្លា ហើយរង់ចាំមើលថា តើលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានឃើញដំណឹងនេះ និង មានវិធានការបែបណាដែរ ? ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានបន្ត

ហួសចិត្ត អ្នកធំលក់ប៉ុស្តិ៍ព្រែកលៀប បានលុយជិត២លានដុល្លារ មកទិញផ្ទះល្វែង ធ្វើប៉ុស្តិ៍ថ្មី

ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា តម្លៃជិត២លានដុល្លារ ត្រូវបានគេក្រុមហ៊ុន ឡុង ម៉ា អ៊ិនវេសអេន រៀល អ៊ីស្ទេច រត់ការទិញយកបាត់ទៀតហើយ និង បានដេញមន្រ្តីនគរបាលចេញពីទីតាំងនោះ ទៅរកទីតាំងថ្មីផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភពព័ត៌មានច្បាស់ការណ៍មួយ បង្ហើបប្រាប់ CPC NEWS នៅថ្ងៃទី៥ ខែធ្នូ នេះ ថា ដីស្នាក់ការនគរបាលប៉ុស្តិ៍ព្រែកលៀប មានក្បាលដីទំហំប្រមាណ២៨ម៉ែត្រ គុណនឹង៣០ម៉ែត្រ ព្រមទាំងចំណីទន្លេមេគង្គជាច្រើនម៉ែត្រទៀត ស្ថិតនៅស្រមតាមមាត់ទន្លេមេង្គក្នុងភូមិ ព្រែកលៀប សង្កាត់ព្រែកលៀប ។ ដំណឹងនៃការលក់នេះ ធ្វើអោយមានការភ្ញាក់ផ្អើលដល់មន្រ្តីនគរបាលប៉ុស្តិ៍ បន្ទាប់ពីក្រុមហ៊ុនយកឯកសារដោះដូរមកបង្ហាញព្រមទាំងចរចារ ជាមួយប្រជាលរដ្ឋមួយគ្រួសារ ដែលបានរស់នៅស្នាក់ការប៉ុស្តិ៍ នេះ ទៅនៅជាមណ្ឌលសុខភាពស្រុកមុខកំពូល អោយចាកចេញជាថ្នូរនឹងប្រាក់៤ម៉ឺនដុល្លារ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុន ដែលមានភ័ព្វសំណាង នេះ គឺ ក្រុមហ៊ុនឡុង ម៉ា អ៊ិនវេសអេន រៀល អ៊ីស្ទេច ដែលគេអះអាងថា ជាក្រុមហ៊ុនមួយដែលមានខ្សែពួរធំៗ ។នៅក្នុងការដូរស្នាក់ការប៉ុស្តិ៍ នេះ ត្រូវក្រុមហ៊ុន នោះបានរត់ការរួចហើយ និងបានទិញផ្ទះ មួយល្វែង ដែលមានកម្ពស់៣ជាន់ តម្លៃប្រមាណជាង១០ម៉ឺនដុល្លារតែ ។ការលក់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀបនេះ ធ្វើអោយមន្រ្តីនគរបាលប៉ុស្តិ៍ មានប្រតិកម្មផងដែរតែហាក់មិនហ៊ានចេញស្តី ព្រោះបើមិនមានភ្លើងខៀវពីមេៗឬថ្នាក់ក្រសួងនោះទេប្រហែលជាមិនអាចទៅរួចនោះទេ ។តាមព័ត៌មាន បានអោយដឹងថា ដីប៉ុស្តិ៍ចាស់នេះ គឺ មានតម្លៃប្រមាណជិត២លានដុល្លារ ឯណោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមលិខិតស្នើសុំរបស់ក្រុមហ៊ុនឡុង ម៉ា អ៊ិនវេសអេន រៀល អ៊ីស្ទេច បានអោយដឹងថា ទីតាំងស្នាក់ការប៉ុស្តិ៍ ព្រែកលៀប បានសភាពចាស់ទ្រុឌទ្រោម ពុកផុយ តូចចង្អៀត ហើយមានប្រជាពលរដ្ឋ មួយគ្រួសារ រស់នៅក្នុងទីតាំងប៉ុស្តិ៍ នេះផងដែរ ។ម្យ៉ាងទៀត ក្រុមហ៊ុនមានបំណងចូលរួមចំណែកអភិវឌ្ឍន៍ កែលំអរ សោភ័ណភាពទីក្រុង អោយស្រស់បំព្រង់ស្រមតាមយុទ្ធសាស្រ្តចតុកោណក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពស់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន…

អានបន្ត