រលាយហើយ ផុតពីលុបឆ្នេរនៅខេត្តព្រះសីហនុ ស្ងាត់ៗឈ្មួញនាំគ្នាមកលុបឆ្នេរ នៅខេត្តកោះកុងម្តង

ករណីចាក់ដីលុបឆ្នេរសមុទ្រ មកដល់ពេលនេះនៅមិនទាន់មានការស្ងប់ស្ងាត់នៅឡើយទេ ដោយលោកប្រធានគណបក្សយុវជនកម្ពុជា បានឱ្យដឹងថា ផុតពីក្រុងព្រះសីហនុ និងធ្លាយដល់កំពត ឥឡូវនេះសកម្មភាពនេះបានរាលដាលមកដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ថា “ស្របពេលអាជ្ញាធរខេត្តកោះកុង កំពុងរវល់ដោះស្រាយទំនាស់ដីធ្លីនៅតាមបណ្តាស្រុក បែរជាឈ្មួញដី ឈ្មោះទុន ដៀត ដែលគេស្គាល់ថាជាមន្ត្រីយោធាពាក់ផ្កាយពីរ បានសម្ងំលួចបោះបង្គោលនិងបូមខ្សាច់លុបឆ្នេរយ៉ាងរំភើយស្ថិតនៅភូមិស្មាច់ង៉ាម សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈ-ភូមិន្ទ ដោយសង្ស័យថា មានការបើកដៃពីចៅសង្កាត់និងអាជ្ញាធរជំនាញ ទើបមានការចាក់ដីដូច្នេះ។ ប្រភពបានពីប្រអប់សារផេករបស់ខ្ញុំ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ថា ករណីនេះលោកកំពុងតែឱ្យក្រុមការងារគណបក្សរបស់លោកចុះទៅស្រាវជ្រាវហើយៗបើបានលទ្ធផលយ៉ាងណា ឬពិតជាមានបទល្មើសនេះមែន លោកនឹងសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយដោះស្រាយដើម្បីថែរក្សាសម្បត្តិធម្មជាតិឡើងវិញ តែបើគ្មានការអើពើពីអាជ្ញាធរទេ លោកនឹងដាក់សំណើទៅសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំអន្តរាគមន៍តែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកពេជ្រ ស្រស់ បានមានប្រសាសន៍ថា “ព័ត៌មាននេះគឺបានមកពីប្រជាពលរដ្ឋដែលគាត់ផ្ញើមកខ្ញុំ នៅក្នុងប្រអប់សារផេក។ ការពិតទៅ គឺនៅក្រុងខេមរភូមិន្ទ នៅឯខេត្តកោះកុងទេ។ អ៊ីចឹងអ្វីដែលខ្ញុំទទួលបានព័ត៌មានដែលពលរដ្ឋរៀបរាប់នោះ ខ្ញុំមើលឃើញថា វាមានការចាក់លុបមែន គឺបោះបង្គោលចាក់លុបមែន តែខ្ញុំមិនដឹងថា អ្នកដែលហ៊ានចាក់លុបហ្នឹងទទួលបានសិទ្ធិពិសេសអីពីអាជ្ញាធរទេ បានហ៊ានចាក់លុបសមុទ្រ ព្រោះតែកាលណាធ្វើអ្វីនៅលើដែនសមុទ្រ វាខុសច្បាប់ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើសិនជាធ្វើច្បាប់នោះ តែទោះបីមានច្បាប់ក៏ដោយ ប៉ុន្តែច្បាប់នោះកើតឡើងដោយគោលការណ៍ អភិវឌ្ឍ ឬក៏កើតឡើងដោយអំពើពុករលួយបានជាមានឈ្មួញ ហើយជាតម្រុយ ឈ្មួញហ្នឹងផ្កាយពីរទៀត ដែលហ៊ានចាក់លុបសមុទ្រហ្នឹង។ អ៊ីចឹងខ្ញុំមើលឃើញថា វាមានភាពមិនប្រក្រតី ហើយចំពោះការចាក់វាតទីយកសមុទ្រហ្នឹង”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកពេជ្រ ស្រស់ បន្តថា “ខ្ញុំបានបញ្ជូន ភ្នាក់ងាររបស់គណបក្សយុវជនកម្ពុជា ទៅស្រាវជ្រាវមួយជំហានសិន តើចាក់ហ្នឹងរបៀបម៉េច។ ក្រោយពីមន្ត្រីខ្ញុំប្រចាំការនៅខេត្តកោះកុង ហើយ ខ្ញុំនឹងធ្វើការសិក្សាស្រាវជ្រាវរបស់គាត់ បើចាំបាច់ ខ្ញុំនឹងចុះទៅខ្លួនឯងតែម្តង។ បើសិនជាការស្រាវជ្រាវបានលទ្ធផលហើយ យើងមានតែឱ្យអាជ្ញាធរខេត្តបំភ្លឺ…

អានបន្ត

ប្រពន្ធ ទម្លាយចរិកប្តី កាលនៅគ្រាក្រស្មោះស្ម័គ្រភក្តី ដល់ពេលមានបាន ឱបស្រីបញ្ឈឺចិត្តប្រពន្ធ

នារីម្នាក់ទំនងជាឈឺចាប់បេះដូងទ្រាំលែងបាន នៅពេលនេះបានចេញមុខទម្លាយរឿងប្តី កាលនៅក្រក្រីចិត្តស្មោះភក្តី លុះមានលុយឡាន បែរជាមានទាំងស្រីលែងគិតគូរដល់ប្រពន្ធកូន ថែមទាំងបង្ហោះរូបឱបស្រីថ្មីបញ្ឈឺប្រពន្ធឱ្យចុកឈាមទៀត មិនខុសពីអត្ថន័យនៃបទចម្រៀង “ស្រីណាមិនយំ” ដែលបកស្រាយដោយលោកស្រីហ៊ឹម ស៊ីវន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រីជាប្រពន្ធដែលបកអាក្រាតប្តីផិតក្បត់មានស្រីថ្មីចោលប្រពន្ធកូននោះ មានឈ្មោះ កែវ ចាន់នា វ័យ៣០ឆ្នាំ ចំណែកបុរជាប្តីមានឈ្មោះ ហេង កុលបុត្រ វ័យ៣០ឆ្នាំដូចគ្នា។ ស្ត្រីជាប្រពន្ធខាងលើបានបង្ហោះរូបភាពប្តីនិងស្រីស្នេហ៍ដែលថតឱបគ្នាបញ្ឈឺចិត្តនាងក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាមួយសំណេរថា “សុំសួរតិច រាល់ថ្ងៃមានខួរក្បាលគិតអត់ ទាំងអាប្រុសនឹងមីស្រី?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំប្រពន្ធការពេញច្បាប់ ខ្ញុំមិនដែលទៅរករឿងនាងទេ អាប្រុសក៏អ៊ីចឹងខំប្រឹងដើរកន្លែង Brand Brand ប្រើរបស់ប្រេនៗ តែកូនមិនដែលគិតនឹងទិញទឹកដោះគោឱ្យកូន បើបានលែងលះគ្នាដាច់ស្រេច ខ្ញុំមិនថាទេ តែនេះនៅមិនទាន់ផងអីក៏ខំម៉្លេះ! ស្រលាញ់គ្នាតាំងពីគ្មានអ្វីទាំងអស់ដល់មានការងារល្អ ប្រាក់ខែច្រើន មានឡាន បែរជាមានស្រីហើយមិនគិតដល់ប្រពន្ធកូនអីបន្តិច”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រីដដែលបានសរសេរបន្តថា “នេះសុំផ្តាំទៅស្រីៗទាំងអស់គ្នាកុំងាយជឿពាក្យសំដីគេពេក ព្រោះខ្ញុំជាមនុស្សជឿជាក់គេពេក ទើបទទួលផលបែបនេះ។ សុំផ្តាំទៅមីស្រីហ្នឹងផង នាងឯងខំប្រឹង Post ឌឺគេរាល់ថ្ងៃហ្នឹង នាងឯងប្រហែលគិតថាឡូយហើយ ព្រោះដណ្តើមយកប្តីគេបាន តែត្រូវចាំថា ប្រពន្ធគេការត្រឹមត្រូវ ហើយមានទាំងកូនទៀត គេនៅចោលទម្រាំនាងជាស្រីខូចនៅ NAGA រឿងអីគេយកនាងយូរនោះ! ធម្មតាទេឃ្លានឆ្ងាញ់ ស្រលាញ់ល្អហើយ នាងឯងចាំតែមើលទៅ! ជួយ Share ផង បងប្អូនក្នុង Facebook ទាំងអស់គ្នា Account ពួកវា Vdj Moschino Picky Queen”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ថា ករណីដូចស្ត្រីខាងលើ បាន កើតមានច្រើនមកហើយ ដែល “នគរធំ” ធ្លាប់ បានចុះផ្សយកន្លងមក ពីរឿងស្ត្រីជាប្រពន្ធបកអាក្រាតអំពើផិតក្បត់របស់បុរជាប្តីដែលកាលគ្រានៅក្រក្រី មានចិត្តស្មោះភក្តីជាមួយប្រពន្ធ លុះពេលមានបានមានលុយ ឡាន វីឡា ស្រាប់តែប្រែចិត្តសាវា លួចមានស្រីក្បត់ចិត្តប្រពន្ធធ្ងន់ ថែមទាំងបោះបង់ប្រពន្ធកូនភ្លេចអស់គ្រាកម្សត់សមដូចអត្ថន័យបទចម្រៀង “ស្រីណាមិនយំ” បង្ហើរសូរសៀងដោយលោកស្រីហ៊ឹម…

អានបន្ត