ពុទ្ធិបរិស័ទ នាំគ្នាបាតុកម្មទម្លាក់ចៅអធិការវត្ត ចេញពីតំណែង ពាក់់ព័ន្ធរឿងដីធ្លី

រឿងពលរដ្ឋនាំគ្នាធ្វើបាតុកម្មទម្លាក់ព្រះចៅអធិការវត្តគោកបញ្ជាន់ ក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩នោះ ព្រះតេជគុណ សេង ថង ព្រះចៅអធិការវត្ត បានមានសង្ឃដីកាថា គឺពាក់ព័ន្ធករណីមន្រ្តីយោធាថ្នាក់ឧត្តមសេនីយ៍២នាក់ និងបក្ខពួក គឺទី១៖ លោក ហង្ស ប៊ុនណា និងទី២៖ លោក ហង្ស ប៊ុនឡេង និងកូនប្រុសរបស់គាត់ម្នាក់ទៀតឈ្មោះ សំអាត វាសនា ដែលជាមន្រ្តីយោធា នៅក្រសួងការពារជាតិ ដែលតែងដឹកនាំបាតុកម្មទម្លាក់ព្រះអង្គ ទាំងគ្មានកំហុសសោះ ដូច្នេះព្រះចៅអធិការបានទទូចបិណ្ឌបាតដល់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជួយពិនិត្យផង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រះចៅអធិការ បានមានសង្ឃដីកាបន្តថា ផ្ទុយទៅវិញមានលោកឧត្តមសេនីយ៍២រូបខាងលើនេះ និងគូកនមួយចំនួនទៀត បានតាមរករឿងឈ្នានីសបង្កាច់បង្ខូចព្រះកិត្តិនាមព្រះអង្គ និងគណៈកម្មការអាចារ្យជាច្រើនឆ្នាំមកហើយ តាមរយៈការធ្វើបាតុកម្មនេះហើយ ដែលបានធ្វើឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ ដោយរឿងហេតុនេះ ផ្ដើមចេញពីរឿងដីធ្លីរបស់វត្ត ដែលឧត្តមសេនីយ៍ទាំង២នាក់នេះ ចង់បាន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រះចៅអធិការ មានសង្ឃដីកាបន្តទៀតថា មានបាតុករមួយក្រុមដឹកនាំដោយឈ្មោះ ហង្ស ប៊ុនឡេង និងកូនប្រុស ឈ្មោះ សំអាត វាសនា និងឈ្មោះ ពុំ ផល្លី បានសម្រុកចូលទៅក្នុងវត្តគោកបញ្ជាន់ ស្ថិតនៅក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយនាំគ្នាទាមទារឲ្យដកព្រះអង្គចេញពី ចៅអធិការវត្ត ព្រមទាំងបណ្ដេញព្រះអង្គចេញពីវត្ត ហើយដែលអ្នកចូលរួមធ្វើបាតុកម្មនោះ ពុំមែនជាពុទ្ធបរិស័ទចំណុះជើងវត្តនោះឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពួកគេភាគច្រើន គឺជាកម្មករ កម្មការិនីរោងចក្រ ដែលឈប់សម្រាកពីការងារនៅថ្ងៃអាទិត្យ ហើយត្រូវបានមេខ្លោងខាងលើជួលក្នុងម្នាក់១០ដុល្លារ និងខ្លះទៀតប្រាប់ថា ទៅបើកអំណោយនៅក្នុងវត្ត ។ ប៉ុន្តែផ្ទុយទៅវិញ បែរជាធ្វើបាតុកម្មប្រឆាំងព្រះសង្ឃ ហើយក្រោយមកអ្នកទាំងខកចិត្ត និងក្រហាយគ្រប់គ្នា ព្រោះតែមេខ្លោងបោកប្រាស់អត់ឲ្យលុយ១០ដុល្លារ ដែលបានសន្យាឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រះចៅអធិការអង្គ បានបន្តថា ពួកគេបានចោទព្រះអង្គថា…

អានបន្ត