សមត្ថកិច្ច ចាប់ខ្លួនជាងផ្សារដែក ក្នុងករណីបាក់រនាំងដែក សង្កត់មនុស្សស្លាប់

កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ ចាប់ខ្លួន​ជន​បង្ក​៣​នាក់​ ករណី​បាក់​រនាំង​ដែក​កាត់​ទទឹង​ផ្លូវត្រូវ​មនុស្ស​ស្លាប់​ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្លូវ​២០៩​ កែង​ផ្លូវ​៤៣០​ ភូមិ​៤​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​។​ ​ជនសង្ស័យ​រួម​មាន​ ៖​ ​ទី​១.​ឈ្មោះ​ ញ៉ែ​ម​ គឿ​ន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវលំ​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ មុខរបរ​បើកបរ​រថយន្ត​ ។​ ទី​២.​ឈ្មោះ​ ឆាយ​ ល​ក្ខ័​ភក្ត្រ​ណា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវលំ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ទី​៣​ឈ្មោះ​ អ៊ា​ត​ វុ​ទ្ធី​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​ព្រែក​ទា​៣​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ​បច្ចុប្បន្ន​មនុស្ស​ទាំង​៣​នាក់​ខាងលើ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ច្បាប់​បន្ត​ទៀត​។​ ចំណែក​សាកសព​ត្រូវ​បាន​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ និង​ខណ្ឌ​បឹង​កេងកង​ សហការ​ជាមួយ​នគរបាល​ជំនាញ​ ផ្នែក​បច្ចេកទេស​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ធ្វើ​កោសល្យវិច័យ​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ថ្វាយ​ដង្គំ​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ​សូម​បញ្ជាក់​ថា​ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្លូវ​២០៩​ កែង​ផ្លូវ​៤៣០​ ភូមិ​៤​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​ មាន​បុរស​ម្នាក់​បាន​បែកក្បាល​ស្លាប់​ភ្លាមៗ​ទាំង​ដែល​មាន​ពាក់មួក​សុវត្ថិភាព​ ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​ ហើយ​ត្រូវរ​នាំ​ដែក​កាត់​ទទឹង​ផ្លូវ​បាក់​រលំ​សង្កត់​ចំ​ក្បាល​ ខណៈ​ដែល​រថយន្ត​ស្ទូច​មួយ​គ្រឿង​ កំពុង​ស្ទូច​តម្រង់​ផ្សារ​ឡើង​វិញ​ ។​ ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ សាកសព​ជន​រង​គ្រោះ​មានឈ្មោះ​ ឡឹម​ វិសុទ្ធ​ ភេទ​ប្រុស​ អាយុ​៧៥​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​២០​អឺ​២​ហ្សិត​ ផ្លូវ​១០៧​ ភូមិ​២​ សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​ ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ កាលពី​វេលា​ម៉ោង​៨​ព្រឹក​…

អានបន្ត