លោកជំទាវម៉ែន សំអន រំលឹកគុណវៀតណាម ដែលបានជួយឲ្យកម្ពុជា មានមុខមាត់លើឆាកអន្តរជាតិ

លោកស្រី កិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ កម្ពុជា អភិវឌ្ឍរីក ចម្រើន ដោយមានបងប្អូនមិត្ដវៀតណាម ជួយជ្រោមជ្រែង គ្រប់បែបយ៉ាងពិសេស ជួយឲ្យកម្ពុជា មានមុខមានមាតនៅលើឆាក អន្ដរជាតិ និងជួយលើកកម្ពស់ កំណើន សេដ្ឋកិច្ច វប្បធម៏ សង្គមកិច្ច ឧសហស្សាកម្ម ទេសចរណ៏ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធ សភា និងអធិការកិច្ច បានបញ្ជាក់បែបនេះ ខណៈលោកស្រីទទួលជួបសម្ដែងការគួសម ជាមួយលោក ជឿង ហ័រប៊ីញ ឧបនាយករដ្ឋ មន្ត្រីប្រចាំការ នៃសាធា រណរដ្ឋ សង្គម​និយម ​វៀត​ណាម និងគណៈ ប្រតិភូ ដើម្បីសម្តែងការគួសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រសៀលថ្ងៃព្រហស្បត្តិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.៣៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងជំនួបនោះ លោក ជឿង ហ័រប៊ីញ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ​បានអនុញ្ញាតអោយឯកឧត្តមបានជួបសម្ដែងការគួរ សមនាពេលនេះ​ ។ ក្នុងឱកាសដែល​ លោក មកបំពេញទស្សនៈកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ បានបញ្ជាក់ថា៖ កម្ពុជាជា ប្រទេសដ៏ស្រស់បំព្រងដែលគួរឲ្យចង់រស់នៅនិងស្នាក់អាស្រ័យ ។ ក្នុងន័យនេះ លោក ក៏បានកោតសសើរសម្តេចតេជោ ក្នុងការដឹកនាំប្រទេសកម្ពុជាឲ្យមានការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យដោយ រក្សាបាននូវស្ថានភាពសេដ្ឋកិច្ចបានយ៉ាងល្អ ដែលការអភិ វឌ្ឍ ទាំងនោះគឺមិនអាចកាត់ផ្តាច់បានទេពីចំណង សហប្រតិបត្តិការណ៍គ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការឆ្លើយតប លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា៖ ក្រោមការ​ដឹកនាំ​ប្រកប​​​ដោយ គតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន​នេះ​កម្ពុជា​​ទទួល​បាន​នូវស្ថិរភាព សន្ដិសុខ​ និង​សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេស​វិស័យវិនិយោគ ពាណិជ្ជកម្ម​ និងទេសចរណ៍​​។ ដោយ​ឆ្លង​កាត់កំណែ ទម្រង់ ជាច្រើន ជាពិសេសកំណែទម្រង់ ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កំណែ​​ទម្រង់​រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ក្នុងរយៈ​ពេល​២០​ឆ្នាំ​​ចុងក្រោយ​នេះ ប្រទេសកម្ពុជាមាន​កំណើន​​​​សេដ្ឋកិច្ច​​ជា​មធ្យមប្រមាណ​៧% ដែលនាំឲ្យចំណូល របស់​ប្រជាជន​​​ទូ​ទាំង​ប្រទេស​កាន់តែមាន ភាពប្រសើរឡើង ដែល​អាច​ឈាន​ឆ្ពោះ​​ទៅជា​ប្រទេស​​​ដែលមាន ចំណូលមធ្យម កំរិតខ្ពស់នៅឆ្នាំ២០៣០ និង​ចំណូលខ្ពស់​នៅ​ឆ្នាំ២០៥០​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស្រីបានបន្ដថា៖ កម្ពុជាបាន និងកំពុង ពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិ និង​មិត្តភាព​ជាមួយ បណ្តា​ប្រទេសនានាលើសកលលោក ជា ពិសេសប្រទេសក្នុងតំបន់។ ដោយ​ឡែក ជាមួយវៀតណាម ប្រទេសយើងទាំងពីរ​មានចំណង មិត្តភាព​ជា​ប្រពៃណី និងជា យុទ្ធសាស្ត្រ ជាយូយាណាស់មកហើយ។ យើង​ជាបងប្អូនផង ជាអ្នកជិតខាង​ដ៏​ជិត​ស្និត​ផង ដោយមានទំនាក់ទំនងការទូត ៥២​ឆ្នាំហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងបាន​រួម​​​គ្នា​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​សត្រូវរួម និងបានរំ ដោះប្រទេស​ឱ្យរួចផុតពី​នឹមអាណានិគមនិ យម និង​ចក្រពត្តិ​និយម និង​ទទួលបាន​ឯករាជ្យ​ និងការបង្រួបបង្រួមជាតិពេញលេញ និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ។ វៀត​ណាម​​បានផ្តល់​ការឧបត្ថម្ភ និង​គាំទ្រ​កម្ពុជា​លើគ្រប់វិស័យរួមមាន៖ ​នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម គមនាគមន៍វិនិយោគ ​និងការបណ្តុះ បណ្តាល​ធនធានមនុស្ស។ វៀតណាម​​​​​​​បាន​ជួយ​កម្ពុជា​​​​ក្នុង​ពេល​កម្ពុជាមានការលំ បាក ជាពិសេស​ បាន​រំដោះ​​​កម្ពុជាឱ្យរួចផុត​ពីរបបប្រល័យពូជសាសន៍ប៉ុល​​​ពត និង​កសាង​សន្តិភាព​នៅ​កម្ពុជារហូតដល់សពថ្ងៃ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីក៏បានអគុណ ​ចំពោះ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដែលបាន​ជាប់​ឆ្នោតជា​សមាជិក ​មិន​អចិន្ត្រៃយ៍ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ ​សហប្រជាជាតិ​ស​​ម្រាប់​​អាណត្តិ​ឆ្នាំ​២០២០​-២០២១​ ​ដែលបញ្ជា​ក់ ពី​កា​​​រគាំ ទ្រ​របស់​ពិភព​លោក​ចំពោះតួនាទី​ និ​ងការចូល​រួមចំណែក​ដ៏សំខាន់​របស់​វៀត​ណាមនៅ​ក្នុងកិច្ចខិត​ខំ ប្រឹង​ប្រែងដោះ ស្រាយបញ្ហាតំបន់ ​និងពិភពលោក ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ នគរវត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment