ចាប់មេតុងតីន បោកលុយជាង១០០នាក់បាន២ថ្ងៃ ត្រូវតុលាការលួចដោះលែងវិញស្ងាត់ៗ

ប្រជាពលរដ្ឋជាអ្នកនិយមលេងតុងទីនជាង១០០នាក់នៅតាមបណ្ដាភូមិផ្សេងៗគ្នាក្នុងឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបូង បន្ទាប់ពីទទួលដំណឹងថាសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួនមេតុងទីនឆបោកលុយជាង៧០០លានរៀលនោះបានហើយ ពួកគាត់ ខំនាំគ្នាឡើងមកតវ៉ានៅមុខសាលាដំបូងខេត្តបាត់ដំបងដើម្បីឲ្យស្ថាប័នតុលាការមួយនេះជួយរកដំណោះស្រាយយកលុយមកវិញ តែគ្មានបានប្រយោជន៍ការអីទេគ្រាន់តែដឹងថាមានកូនតុងទីនមកដល់មុខសាលាដំបូងបែបនេះតុលាការបានដោះលែងជនជាប់ចោទទៅវិញបាត់ដោយស្ងាត់ៗតែម្ដងជាហេតុនាំឲ្យពលរដ្ឋងាកទៅប្ដឹងលោកអភិបាលខេត្តវិញម្ដងតែហាក់គ្មានសង្ឃឹមទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីនេះបង្កឲ្យមានការចាប់អារម្មណ៍ កាលពីថ្ងៃទី៥ខែធ្នូឆ្នាំ២០១៩ នៅមុខសាលាដំបូងខេត្តបាត់ដំបង ក្រោយពីពួកគាត់ដឹងថាកម្លាំងអាវុធហត្ថខេត្តចាប់ខ្លួនមេតុងទីននោះ បាន ២ថ្ងៃរួចមក។ អ្នកលេងតុងទីន ដែលលើកគ្នាមកមុខសាលាដំបូងខេត្ត បាននិយាយថា ពួកគេមកពីភូមិផ្សេងៗ គ្នាតែនៅក្នុងឃុំស្នឹងស្រុកបាណន់ ហើយប្រាប់ថា មេតុងទីនមានឈ្មោះ រស់ បូរិន ហៅ គ្រូនី អាយុ ៤៩ឆ្នាំ មុខរបរគ្រូបង្រៀន និងរស់នៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ និងប្រពន្ធ ឈ្មោះ ណែម ផល អាយុ ៤៨ឆ្នាំ បានកើបប្រាក់តុងទីនជាង ៧០០លានរៀល រត់តែត្រូវកម្លាំងអាវុធហត្ថចាប់បានប្ដី (រស់បូរិន)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគាត់បានបន្តថា ដោយសារតែកូនតុងទីន ដឹងតម្រុយមុនពីរឿងមេតុងទីននេះ រៀបចំផែនការរំដោះប្រពន្ធកូនចេញពីផ្ទះ ជាមួយនឹងបង្វិចប្រាក់រាប់រយលានរៀលផង ទើបពួកគេនាំគ្នាដាក់ពាក្យបណ្ដឹង ទៅអាវុធហត្ថស្រុកឲ្យជួយអន្តរាគមន៍ភ្លាមៗ ហើយឃាត់ខ្លួនបានតែប្តីឈ្មោះ រស់ បូរិន ធ្វើគ្រូបង្រៀន ចំណែកប្រពន្ធកូនរត់អស់។ កូនមេតុងទីនមួយចំនួនបាននិយាយថា ក្នុងម្នាក់ៗ អស់ប្រាក់យ៉ាងតិចក៏៥លានរៀលឡើង និងខ្លះទៀតអស់ពី៥០ទៅ៦០លានរៀល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីឈ្មោះ អែម ហន អាយុ ៥៧ឆ្នាំ រស់នៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ បាននិយាយថា គាត់បានលេងតុងទីនជាមួយ ឈ្មោះ រស់ បូរិន ហៅ គ្រូនី និងប្រពន្ធចំនួន ១០ក្បាល ដែលមានទឹកប្រាក់ចំនួន ២៥ លានរៀល។ អ្នកស្រីបានបញ្ជាក់ថា គាត់បានព្យាយាមសុំដេញយកទាំង ១០ក្បាលនោះ ជាច្រើនលើកច្រើនសាដែរ តែមេតុងទីននេះ មិនយល់ព្រម ដោយលើកហេតុផលគ្រប់បែបយ៉ាង ដែលជាចេតនារារាំងមិនឲ្យគាត់មានឱកាសដេញយកឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកស្ត្រីម្នាក់ទៀតឈ្មោះ ស វណ្ណា អាយុ ៤០ឆ្នាំ ប្រាប់ថា គាត់បានចាញ់កលល្បិចមេតុងទីនអស់ប្រាក់ជាងកន្លះលានរៀលដែរ ដោយសារតែលេងតុងទីន ជាមួយគ្រួសារគ្រូនីនេះ ច្រើនឆ្នាំហើយមានចំនួន ៣២ក្បាល និងមានទឹកប្រាក់ សរុប ចំនួន ៦០លានរៀល។ គាត់បានព្យាយាមសុំមេតុងទីននេះ ដេញយកប្រាក់ទៅរកស៊ីតែមេតុងទីន២នាក់ប្ដីប្រពន្ធនេះ បានប្រើល្បិចម្តងថ្ងៃនេះម្តងថ្ងៃនោះរហូត។ កូនតុងទីន ដែលចាញ់បោកមេតុងទីនទាំងពីរនាក់ប្តីប្រពន្ធនេះ សរុបទាំងអស់ជាង១០០នាក់ សរុបទឹកប្រាក់ជាង៧០០លានរៀល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេបានបញ្ជាក់ថា គោលបំណងដែលនាំគ្នាមកមុខសាលាដំបូងខេត្ត គឺទាមទាឲ្យមេតុងទីន ឈ្មោះ រស់ បូរិន ហៅ គ្រូនី សងលុយឱ្យពួកគេវិញ ព្រោះម្នាក់ៗអស់ប្រាក់ច្រើនណាស់។ អ្នកខ្លះអស់ទាំងប្លង់ដីធ្លីទៀតផង ដោយសារតុងទីន។ គ្រាន់តែជាការលើកឡើងរបស់ក្រុមអ្នកលេងតុងទីនប៉ុណ្ណោះ ដែលបានចោទប្រកាន់ទៅលើមេរបស់ខ្លួន ក្រោយពីមេតុងទីនរូបនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ មកដល់ពេលនេះមិនទាន់មានការបកស្រាយពីមេតុងទីនឬសាច់ញាតិក្រុមគ្រួសារឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែទោះជាយ៉ាងណាដំណឹងចុងក្រោយលឺថា មេតុងទីនរូបនេះត្រូវបានតុលាការដោះលេងវិញហើយ នៅរសៀលថ្ងៃទី៥ខែធ្នូ ដោយមិនឲ្យអ្នកតវ៉ានៅខាងមុខតុលាការដឹងឡើយ ហើយក៏មិនមានការសម្របសម្រួលរវាងភាគីទាំង២ដែរ។ ក្រុមអ្នកតវ៉ាបានសំណូមពរសុំឲ្យលោកអភិបាលខេត្ត និងលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ដល់ពួកគាត់ផង ប្រទេសមានច្បាប់នគរមានស្ដេចម្ដេចក៏អស់លោកមិនជួយរកយុត្តិធម៌ជូនពលរដ្ឋផងហេតុអីក៏ដោះលែងជនជាប់ចោទទៅដោយគ្មានបានសម្របសម្រួលគ្នាបន្ដិចសោះបែបនេះទៅវិញ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ PN

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment