សមត្ថកិច្ច ចាប់ខ្លួនជាងផ្សារដែក ក្នុងករណីបាក់រនាំងដែក សង្កត់មនុស្សស្លាប់

កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ ចាប់ខ្លួន​ជន​បង្ក​៣​នាក់​ ករណី​បាក់​រនាំង​ដែក​កាត់​ទទឹង​ផ្លូវត្រូវ​មនុស្ស​ស្លាប់​ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្លូវ​២០៩​ កែង​ផ្លូវ​៤៣០​ ភូមិ​៤​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​រួម​មាន​ ៖​
​ទី​១.​ឈ្មោះ​ ញ៉ែ​ម​ គឿ​ន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវលំ​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ មុខរបរ​បើកបរ​រថយន្ត​ ។​ ទី​២.​ឈ្មោះ​ ឆាយ​ ល​ក្ខ័​ភក្ត្រ​ណា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវលំ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ទី​៣​ឈ្មោះ​ អ៊ា​ត​ វុ​ទ្ធី​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​ព្រែក​ទា​៣​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​បច្ចុប្បន្ន​មនុស្ស​ទាំង​៣​នាក់​ខាងលើ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ច្បាប់​បន្ត​ទៀត​។​ ចំណែក​សាកសព​ត្រូវ​បាន​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ និង​ខណ្ឌ​បឹង​កេងកង​ សហការ​ជាមួយ​នគរបាល​ជំនាញ​ ផ្នែក​បច្ចេកទេស​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ធ្វើ​កោសល្យវិច័យ​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ថ្វាយ​ដង្គំ​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​សូម​បញ្ជាក់​ថា​ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្លូវ​២០៩​ កែង​ផ្លូវ​៤៣០​ ភូមិ​៤​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​ មាន​បុរស​ម្នាក់​បាន​បែកក្បាល​ស្លាប់​ភ្លាមៗ​ទាំង​ដែល​មាន​ពាក់មួក​សុវត្ថិភាព​ ខណៈ​ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​ ហើយ​ត្រូវរ​នាំ​ដែក​កាត់​ទទឹង​ផ្លូវ​បាក់​រលំ​សង្កត់​ចំ​ក្បាល​ ខណៈ​ដែល​រថយន្ត​ស្ទូច​មួយ​គ្រឿង​ កំពុង​ស្ទូច​តម្រង់​ផ្សារ​ឡើង​វិញ​ ។​

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ សាកសព​ជន​រង​គ្រោះ​មានឈ្មោះ​ ឡឹម​ វិសុទ្ធ​ ភេទ​ប្រុស​ អាយុ​៧៥​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​២០​អឺ​២​ហ្សិត​ ផ្លូវ​១០៧​ ភូមិ​២​ សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ ម៉ាក​អ៊ី​ស៊ុ​យ​ស៊ុ​យ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3E-6415​ ចេញពី​ឃ្លាំង​ខាងក្រោយ​សណ្ឋាគារ​មួយ​កន្លែង​ តាម​បណ្តោយ​ផ្លូវ​៤៣០​ ក្រុម​២៦​ ភូមិ​៤​ សង្កាត់​ទំនប់​ទឹក​ ក្នុង​គោលបំណង​ទៅ​ដឹក​ទឹក​សុទ្ធ​ក្រុមហ៊ុន​ ណា​វី​ នៅ​ផ្លូវ​២០៩​ សង្កាត់​ទំនប់​ទឹក​ លុះដល់​ចំណុច​កើតហេតុ​ បាន​បុក​និង​រនាំង​ដែល​កាត់​ផ្លូវ​ បណ្តាល​ឲ្យ​វៀច​ រួច​ក៏​ឈប់​រថយន្ត​ ក៏​មាន​សន្តិសុខ​ប្រជា​ការពារ​ខណ្ឌ​បឹង​កេងកង​ ល្បាត​ឃើញ​ក៏​ឃាត់​រថយន្ត​និង​ម្ចាស់​ ឲ្យ​ធ្វើ​រនាំង​កាត់​ផ្លូវ​នេះ​ឲ្យ​ត្រង់​ឡើង​វិញ​ រួច​ម្ចាស់​រថយន្ត​ឈ្មោះ​ ញ៉ែ​ម​ គឿ​ន​ ថា​មាន​តែ​កាត់​រនាំង​ដែក​ទទឹង​ផ្លូវ​នេះ​ ហើយ​ផ្សារ​ភ្ជាប់​គ្នា​ទើប​ត្រង់​ ទើប​សន្តិសុខ​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​របស់​ខ្លួន​ និង​យល់ព្រម​ឲ្យ​ធ្វើ​រនាំង​ដែក​នេះ​ឲ្យ​ត្រង់​ឡើង​វិញ​ ទើប​ម្ចាស់​រថយន្ត​នេះ​ បាន​ហៅ​ជាង​ផ្សារ​ដែក​២​នាក់​ ម្នាក់​ឈ្មោះ​ ឆាយ​ លក្ខ​ភ​ក្ត្រ័​ណា​ និង​ម្នាក់​ទៀត​ឈ្មោះ​ អ៊ា​ត​ វុ​ទ្ធី​ និង​ហៅ​រថយន្ត​ស្ទូច​មួយ​គ្រឿង​ មិន​ចាំ​ម៉ាក​ពណ៌​ស​ ដង​ស្ទូច​ពណ៌​ក្រហម​ មាន​គ្នា​២​នាក់​ ម្នាក់​បើកបរ​ និង​ម្នាក់​ទៀត​មើលផ្លូវ​ មក​ជួបជុំ​គ្នា​ ហើយ​ក៏​ទៅ​ទិញ​ដែក​អក្សរ​V២​ម៉ែត្រ​ ដើម្បី​យក​មក​កាត់​អប​ផ្សារ​ភ្ជាប់​រនាំង​ដែក​ដែល​ជាង​កាត់​រនាំង​ដែក​នោះ​ ហើយ​ឈ្មោះ​ ញ៉ែ​ម​ គឿ​ន​ ក៏​ជិះ​ម៉ូតូ​ទៅ​ទិញ​ដែក​V​ នៅ​ផ្លូវ​២៧១​ ។​ លុះ​ជិះ​ត្រឡប់​មក​វិញ​ ស្រាប់តែ​មេជាង​ផ្សារ​ដែក​នោះ​ តេ​ទូរស័ព្ទ​មក​ប្រាប់​ថា​ រនាំង​ដែក​កាត់​ទទឹង​ផ្លូវ​នោះ​ ដាច់​ធ្លាក់​ត្រូវ​ចំ​មនុស្ស​ប្រុស​ម្នាក់​ ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1DA-2427​ បណ្តាល​ឲ្យ​ស្លាប់​ ដោយ​សន្តិសុខ​ប្រជា​ការពារ​ឈ្មោះ​ វៃ​ សុខា​ បាន​ហាម​មិន​ឲ្យ​ឡាន​ ម៉ូតូ​ឆ្លងកាត់​ដែរ​ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ស្តាប់​តាម​ ទើប​ឈ្មោះ​ ញ៉ែ​ម​ គឿ​ន​ ជិះ​ម៉ូតូ​មក​មើល​កន្លែង​កើតហេតុ​ ឃើញ​មនុស្ស​ស្លាប់​ទៅ​ហើយ​៕

Related posts

Leave a Comment