ប្តីដឹងខុសហើយ សុំត្រូវគ្នាវិញ ប្រពន្ធមិនព្រម ប្តីទាញកាំបិតកាប់ប្រពន្ធរបួសធ្ងន់

ករណីអំពើហិង្សាក្នុងគ្រួសារ អតីតប្តីខឹ​ងសុំត្រូវរ៉ូវគ្នាវិ​​​​​​​​​​​​ញមិនព្រម បែរជាផ្ទុះកំ​​​​​​​​​​ហឹង​​​​​​​​​​​​​​​កាប់ប្រពន្ធ២កាំ​​​​​​​​​បិត​​​​​នេះ ​​​​​​​​​​​​​​​​​​​បានកើតមាន​​​​​​​​​​​​​​​ការភ្ញាក់ផ្អើលឡើង កាល​​​​​​​​​​ពីវេលាម៉ោ​​​​​​​​​ង១២រំល​​​​​​​​​​​​​​​​​​​​​​​ងអធ្រាត្រ ឈានចូ​​​​​​​​​​​​​​​​​​​លថ្ងៃទី១០ ខែមក​​​​​​​​​​​​រា ឆ្នាំ២០​​​​​​​​​​​​​​​​​​​១៩ នៅចំណុចភូមិច្រកឃ្លៃ ឃុំទូក​​​​​​​​មាសខាងលិ​​​​​​​​​​​​​​​​​ច ស្រុកបន្ទាយ​​​​​​​​​​​​​​​​​​​​​​មាស។

ជនដៃដល់ជាប្តី មាន​​​​​​​​​​ឈ្មោះស៊ង ​​​​​​​​​​​​​នៅ អាយុ៤៩ឆ្នាំ មុខ​​​​​​​​​​​របរមិនពិ​​​​​​​​​​​​​​​​​​​​តប្រាកដ មានលំ​​​​​​​​​​​​​​នៅក្នុងភូមិ​​​​​​​​​​ឃុំកើត​​​​​​​​​​​​​​​​​​​​​​​​​​​​​ហេតុខាងលើ។ ចំណែក​​​​​​​​​​​​​​​​​​​​​​​​​ស្ត្រីរងគ្រោះ ជាប្រពន្ធមា​​​​​​​​​​​​​នឈ្មោះរស់​​​​​​​​​​​​​​​​​ គុន្ធី អាយុ​​​​​​​​​​​​​​​​​៤១ឆ្នាំ រងរបួ​​​​​​​​​​​សចំនួន២​​​​​​​​​​​​​​​​​កាំបិត (ក្បាល​​​​​​​​​​​​១កាំ​​​​​​​​​​​​​​​​​​​​​​​បិត និងសៀតផ្កា១​​​​​​​​​​កាំបិត) មានលំ​​​​​​​​​​​​​​​​នៅក្នុងផ្ទះកើត​​​​​​​​​ហេតុ​​​​​ខាងលើ។

ប្រភពពីសា​ច់ញាតិស្ត្រីរងគ្រោះ បានប្រាប់​​​​​​​​​​​​​​ថា ជនសង្ស័យនិង​​​​​​​​​​​​​​ជនរ​​​​​​​​​​​​​​​​​​​​​ងគ្រោះ បា​​​​​​​​​នលែង​​​​​​​​​​​​​​​​​​លះគ្នា បន្ទាប់ពី​​​​​​​​​​​​​​​​បង្កតើ​​​​​​​​​​​​​​​​​​​​​បានកូនប្រុស២នាក់ ហើយចេះ​​​​​​​​​​តែមិន​​​​​​​​​​​​​​ចុះសម្រុងគ្នា ខា​​​​​​​​​​​ងប្តីហាក់មិ​​​​​​​​​​នដាច់អា​​​​​​​​​​​​​​ល័យពីប្រពន្ធកូ​​​​​​​​​​​​ន ទើបចេះ​​​​​​​​​​​តែតាម​​​​​​​​​​​​​​​​​​​​​​​​​​​មកអង្វរលួងលោមសុំប្រពន្ធរួមរស់​​​​​​​​​​ជុំគ្នាវិញដែរ ​​​​​​​​​​​​​​​​​​​​​​​​​តែស្ត្រីរងគ្រោះជា​​​​​​​​​​​​​​​​​​​​​​​ប្រពន្ធប្រកែកមិន​​​​​​​​​​​​​ព្រមទទួល​​​​​​​​​​​យកប្តីនេះ​​​​​​​​​​វិញដា​​​​​​​​​​​​​​​​​​​​​​​​​ច់ខាត ជាហេតុធ្វើឱ្យបុរស​​​​​​​​​​​​​​​ជាប្តីខឹងសម្បា ចង​​​​​​​​​ជាគំ​​​​​​​​​​​​​​​​​នុំ ទុកក្នុង​​​​​​​​​​​​​​​​​ចិត្តរហូត​​​​​​​​​​មក​​​​។

ស្រាប់តែម​កដល់វេលា​ម៉ោងកើ​​​​​​​​​តហេតុ​​​​​​​​​​​​​​​​​​​​​​ខាងលើ បុរ​​​​​​​​​​​​​សជាប្តីក៏​​​​​​​​​​​​​​​​​​​​​​លបឡើងផ្ទះស្ត្រីរងគ្រោះ ​​​​​​​​​​ជាអ​​​​​​​​​​​​​​​​តីតប្រពន្ធ និងចូ​​​​​​​​​​ល​​​​​​​​​​​​​​​​​​​​​​​​​​​​តាមបង្អួច រួចក៏ប្រើកាំបិ​​​​​​​​​​​​​​តផ្គាក់ កា​​​​​​​​​​ប់ប្រហារទៅ​​​​​​​​​​​លើប្រពន្ធដែល​​​​​​​​​កំពុងដេ​​​​​​​​​កលង់ល​​​​​​​​​​​​​​​​​​ក់ បណ្តាល​​​​​​​​​​​​​​​​​ឱ្យរងរបួស​​​​​ធ្ងន់តែម្តង។

ក្រោយពេល​កើតហេតុ ជនដៃ​​​​​​​ដល់ជាប្តី បានរត់គេ​​​​​​​​​​​​​​​ចខ្លួនបាត់ស្រមោ​​​​​​​​​​​​​​​​​​​​​​ល ដោយឡែកស្ត្រីរង​​​​​​​​​​​គ្រោះត្រូវបានសា​​​​​​​​​​ច់​​​​​​​​​​​​​​​​​​​​​​​​​ញាតិ ទាក់ទងសុំអន្តរាគមន៍​​​​​​​​​​​​​​​​​​​​​​​​​​​​ពីសមត្ថកិច្ច ចុះមកដល់​​​​​​​​​​​​​​​​​​កន្លែងកើតហេតុ​​​​​​​​​​​ និងជួយហៅ​​រថយន្តសង្គ្រោះមក​ដឹក​​​​​​​​​​​​​​​​​​បញ្ជូនស្ត្រីរងគ្រោះ ទៅកាន់​​​​​​​​​​​​មន្ទីរពេទ្យ​​​​​​​​​ខេត្តតា​​​​​​​​​​​​កែវ ដើម្បីស​​​​​​​​​​​​​​​​​ង្គ្រោះជីវិត។

ជុំវិញករណីអំ​​​​​​​​​​​ពើហិង្សាដោយចេ​​​​​​​​​​​​​​តនា​​​​​​​ខាងលើ​​​​​​​​​​​​​​​​​​​​​​​​​​នេះ​​​​​​​​​​ សមត្ថកិច្ចកំពុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើការស្រាវជ្រាវ តាមប្រមាញ់ចាប់ខ្លួនជ​ន​​​​​​​​​​​​​​​​​​​​​​​​​​ដៃដល់ជាអតីត​​​​​​​​​​​​​​​​​​​​​​​​​​​​ប្តីស្ត្រីរងគ្រោះ ដើម្បីនាំ​​​​​​​​​យកមកផ្តន្ទាទោ​​​​​​សតា​មច្បាប់៕

Related posts

Leave a Comment