គេទូរស័ព្ទប្រាប់ថា ឈ្នះរង្វាន់១០ម៉ឺនដុល្លារ អរពេក ផ្ញើលុយឲ្យគេមុនអស់២០០០ដុល្លារ ចុងក្រោយទឹកភ្នែក

រ្តីម្នាក់ត្រូវបានជនមិនស្គាល់មុខខលមកប្រាប់ថា ឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន១០០០០០ដុល្លារ តែត្រូវផ្ញើរលុយទៅវិញមុនដើម្បីធ្វើបែបបទទើបអាចដកបាន ។ ពេលផ្ញើលុយសរុប២០០០ដុល្លារហើយនៅតែមិនទាន់ដកបានទៀត ទើបដឹងខ្លួនថាចាញ់បោកគេដឹកដៃប្តីទៅប្តឹងនគរបាលឲ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ស្ថិតនៅប៉ុស្តិ៍ននគរបាលប៉ុស្តិ៍ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ស្រ្តីរងគ្រោះ ឈ្មោះ វុក ណេត អាយុ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

តាមការរៀបរាប់ពីស្រ្តីរងគ្រោះបានឲ្យដឹងថា តាំងពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា នេះមកម្ល៉េះ ជនមិនស្គាល់មុខ បានទូរស័ព្ទមក ប្រាប់ថាលោកអ្នកឈ្នះ រង្វាន់មហាសាល ១០មុឺនដុល្លារ តែតម្រូវឲ្យ គាត់ផ្ញើលុយ ដើម្បីធ្វើបែបបទ ឯកសារ បង្កើតគណនេយ្យ រង់ចាំទទួលរង្វាន់មហិមានេះ ហើយផ្ញើលុយឲ្យជាបន្តបន្ទាប់ តាំងពីព្រឹកមក សរុបអស់២០០០ដុល្លារ ស្រេចទៅហើយ មកដល់រសៀលនេះ ជនអនាមិក ទូរស័ព្ទមកម្តងទៀត ទាមទារឲ្យផ្ញើលុយ៥០០ដុល្លារទៀត តែគាត់អស់លុយ ដើរខ្ចីលុយគេ ពីមួយទៅមួយ ដើម្បីបង្រ្គប់ ទើបបែកធ្លាយរឿង ដឹងថា ជាករណីឆបោក ឆោឡោ រត់ទៅប្តឹងនគរបាលឲ្យជួយអន្តរាគមន៍តែម្តង ៕

Related posts

Leave a Comment