តំណាងរាស្ត្រប៊ូ ឡាំ ប្រើអំណាចប្តឹងអ្នកកាសែតPNN ទារជំងឺចិត្តក្របី៨ក្បាល និងលុយ១៦មុឺនដុល្លារ

ពិតជាធ្ងន់ធ្ងរ ពេកហើយស ម្រាប់អ្នកសារព័ត៌មាននៅពេលតំណាងរាស្ត្រប្ដឹងឲ្យអង្គភាព ខ្លួនសុំទោសជាសាធារណៈដោយផ្សាយគ្រប់ទូរទស្សន៍រយៈពេល៧ថ្ងៃជាប់គ្នា ។ ថែមទាំងទាមទារសំណងតាមទម្លាប់ជនជាតិដើមភាគតិច ដោយយកក្របីបួននឹមគុណនឹងបួន ស្មើ១៦ជើង គិតជាទឹកប្រាក់១៦ម៉ឺនដុល្លារទៀតផង។

យោងតាមសេចក្ដីថ្លែងការណ៍របស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ដែលស្នើឲ្យតុលាការពិចារណាប្រើប្រាស់ច្បាប់ស្តីពី (របបសាព័ត៌មាន) ។ករណីបណ្តឹងបទ​បរិហា​រ​កេរ្តិ៍ជាសាធារណៈ របស់លោកតំណាងរាស្ត្រ ប៊ូ ឡាំ មកលើលោក ឡន វណ្ណា អ្នករាយការណ៍ព័ត៌មានរបស់ទូរទស្សន៍ PNN ពាក់ព័ន្ធករណីដីធ្លីនៅខេត្តរតនគិរី។
ពោលគឺ!សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសន្និដ្ឋាននិងយល់ឃើញថា៖

ទី១.​ទូរទស្សន៍ PNN បានផ្សាយអំពីករណីជម្លោះដីធ្លីនៅខេត្តរតនគិរី បានត្រឹមត្រូវតាមទម្រង់របបសារព័ត៌មាន។ ដោយទូរទស្សន៍បានចុះដល់ទីតាំងកើតហេតុ មានយោងប្រភពឯកសារ និងធ្វើបទសម្ភាសន៍​។ចំពោះការដកស្រង់សម្តី លោកអភិបាលស្រុក រៀបរាប់ដំណើររឿងនៃវិវាទដីធ្លី ហើយបានលើកភ្ជាប់ថា មានពាក់ព័ន្ធជាមួយតំណាងរាស្ត្រ ប៊ូ ឡាំ ក៏ទូរទស្សន៍ PNN បានផ្សាយកែតម្រូវតាមលោកតំណាងរាស្ត្រ ប៊ូ ឡាំ ដែលបានចេញមុខមកបដិសេធថា៖ មិនជាប់ពាក់ព័ន្ធបញ្ហាវិវាទដីធ្លីនោះរួចហើយដែរ។

ទី២.យោងតាមច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ បើអង្គភាពកាសែត ឬទូរទស្សន៍ផ្សាយខុសដោយភ័ន្តច្រឡំ ដោយអចេតនា ឬខ្វះចន្លោះគឺត្រូវផ្សាយកែតម្រូវ បំភ្លឺ នៅកាសែត ឬទូរទស្សន៍របស់ខ្លួនឡើងវិញ។
គ្មានភាពតម្រូវ និងក៏គ្មានភាពសមហេតុសមផលណាមួយ ដែលតម្រូវឲ្យអង្គភាពនោះផ្សាយ​កែ​តម្រូវ៧ថ្ងៃ នៅគ្រប់ទូរទស្សន៍នៅកម្ពុជានោះទេ។
ចំពោះគោលការណ៍ទាមទារសំណង១៦ម៉ឺនដុល្លារ គឺជាការទាមទាររបស់ភាគីដើមបណ្តឹង ។
ក៏ប៉ុន្តែ ការសម្រេច គឺអាស្រ័យលើចៅក្រម ហើយតាមច្បាប់ការផ្តល់សំណងជំងឺចិត្តក៏មិនធំពេកហួសប្រមាណដូច្នេះឡើយ។

ទី៣.ចំណាត់ការតុលាការសាលាដំបូងខេត្តស្ទឹងត្រែង លើករណីទូរទស្សន៍ PNN ជាមួយនឹងភាគី លោក ប៊ូ ឡាំ ជានីតិវិធី ត្រឹមត្រូវតាមទម្រង់ច្បាប់។ប៉ុន្តែសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមសំណូម​ពរឲ្យតុលាការពិចារណាក្នុងករណីនេះ ប្រើប្រាស់ច្បាប់ស្តីពី របបសាព័ត៌មាន។

ទី៤.សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា ពិតជានៅមានខ្វះការយល់ដឹងអំពីច្បាប់ ស្តីពីរបបសារព័ត៌មាន ហើយគោរពស្នើសុំឲ្យតុលាការពិចារណាយកច្បាប់នេះជាគោលនៅក្នុង ដំណើរការនីតិវិធី លើករណីនេះ ។
រួមទាំងពន្យល់ភាគីវិភាទឲ្យបានយល់ពីមូលដ្ឋានច្បាប់នេះ ដើម្បីអាចឈានដល់ការសម្រុះសម្រួល ផ្សះផ្សា សះជា ទម្លាក់ចោលការចោទប្រកាន់ និងរំលត់ក្តី។

នៅត្រង់ជំពូកទី៥ មាត្រា​២០ នៃ ច្បាប់ស្តីពីរបបសារព័ត៌មាន បានចែងថា៖ ទោះជាយ៉ាងណាក៏ដោយ ក៏គ្មានជនណាម្នាក់ត្រូវចាប់ចង ឬជាប់ពន្ធនាគារដោយសារការបញ្ចេញមតិឡើយ.។សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សម្តែងក្តីសង្ឃឹមថា៖ គូភាគីនឹងបង្ហាញមនោសញ្ចេតនា​អធ្យា​ស្រ័យ ស្រុះស្រួល និងសះជាគ្នា ហើយតុលាការនឹងតម្កល់រឿងក្តីនេះទុកមិនចាត់ការ។

ករណីនេះលោក ឡន វណ្ណា អ្នករាយការណ៍ព័ត៌មានរបស់ទូរទស្សន៍ PNN បានថ្លែងហួសចិត្តថា៖នៅលើពិភពលោកនេះ អត់មានអ្នកតំណាងរាស្ត្រណាមួយ ចេញមុខមកទារលុយ និងក្របី អ្នកសារព័ត៌មានតាមប្រព័ន្ធហ្វេសប៊ុកដូច្នេះទេ ។លោកក៍បានអំពាវនាវដល់៖ស្ថាប័នច្បាប់គួរកុំ យករឿងព្រហ្មទណ្ឌ មកគាបសង្កត់អ្នកសារព័ត៌មាន៕

Related posts

Leave a Comment