សត្វព្រៃលក់រាល់ថ្ងៃយ៉ាងអាណាធិបតេយ្យ អាជ្ញាធរយូរៗចុះចាប់ម្តង

មន្ត្រីរដ្ឋបា​លព្រៃឈើ​​​​​​បា​​​​​​​​​​​​​​​នឆ្មក់ចូ​​​​​​​​​​​​​​​លក្នុងផ្សាររកឃើញសាច់សត្វព្រៃដែ​លអាជីវករដាក់លក់យ៉ាង​ចំហ​​​​​រាល់ថ្ងៃ ដោយប្រមូ​​​​​​​​​​​​​លបានជាង៣០គីឡូក្រាម តែ​​​​​​​​​មិនដែ​​​​​​​​​​លចាប់​​​​​​​​​​​​បានអ្នកលក់​​​​​​​​​​សោះ ទើប​​​​​​​​​​​​​​​​បទល្មើសបា​​​​​​​​​​​ញ់ចាប់​​​​​​​​​​​​​​​សត្វព្រៃនៅ​​​​​​​​​​តែមា​​​​​​​​​​​​​​​​​​​​ន។ ការឆ្មក់ចូ​​​​​​​​​​​​​​​លបង្ក្រាប​​​​​​​​ការលក់សាច់សត្វព្រៃនេះ​ សមត្ថកិច្ចបា​​​​​នធ្វើឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពីព្រឹកថ្ងៃទី០​​​​​​​​​​​​​​​​៣ ខែកញ្ញា ឆ្នាំ២​​​​​​​​​​​​​​​​​​​​​​​១៩ នៅក្នុងផ្សារ​ស្ទឹង​ត្រែង។

បើតាមក្រុមមន្ត្រីដែលបាន​ចុះប្រតិបត្តិការនេះ ​​​​​បានឱ្យដឹងថា ជា​​​​​​​​​​​លទ្ធផ​​​​​​​​​​​​​​​​​​​​​​​​​​​លសមត្ថកិច្ចប្រមូលរឹបអូ​​​​​​​​​​សបា​​​​​​​​​​​​​​នសត្វព្រៃ សរុប​​​​​​​​​​​ប្រមា​​​​ណជា៣៣គីឡូក្រាម ក្នុងនោះមាន​សាច់ជ្រូកព្រៃ​​​​ ទម្ងន់១៧គីឡូក្រាម​ សាច់ឈ្លូស ទ​ម្ងន់១៥គីឡូក្រាម និង​សត្វត្រកួតងាប់ ចំនួន១ក្បាល ទម្ងន់១គីឡូក្រាម ​ហើយត្រូវបា​​​​នយក​​​​​​​​​​​​​​​ទៅដុត​​​​​​​​​​កម្ទេចចោល។

ប្រជាពលរដ្ឋនៅ​​​​​​​ក្នុងខេត្តស្ទឹងត្រែង ក៏ដូចជា​អាជីវករលក់ដូ​​​​​​​​​​​​​​​​​​​​​​​រនៅក្នុងផ្សាររិះគន់ថា ​​​​​​​​​​​​យូរៗសមត្ថ​​​​​​​​​​​កិច្ចមេព្រៃដែ​លជាម​​​​ន្ត្រីជំ​​​​​នាញចុះទៅបង្ហើបម្តង កុំឱ្យគេថា អ​ត់ធ្វើការសោះ តែតាមពិ​​​​​​​​​​​​តគេដឹ​​​​​​​​​​​​ងអស់ និ​​​​​​​​ងស្គាល់ច្បាស់ថា អ្នកណា​​​​​​​​​​​ជាអ្នក​​​​​​​​​​​​​​លក់ ព្រោះគេល​​​​​​​​​​​ក់លើគ្រែ ដូចសាច់ជ្រូក សាច់គោដែរ និងមាន៦កន្លែង លក់ទាំ​​​​​ងព្រឹកទាំងល្ងាចរា​​​​​​​​​​​​​​ល់ថ្ងៃ ចាប់ព្រឹក​​​​​​​​​​​​​​​​​​​​​​លក់ល្ងាច ព្រោះសាច់​​​​​​​​​​​​​​​​​​​មានស្តុកក្នុង​ធុងទឹកក ឯសមត្ថកិច្ចទៅប្រមូលបា​នតិចតួចតែ​នៅ​​​​​​​​លើគ្រែប៉ុណ្ណោះ។

ប្រភពដដែលនិយាយ​ថា បើសមត្ថកិច្ចចង់​​​​​​​​​ចាប់អ្នកលក់​​​​​​​​​​​​មិនមែនចាប់មិនបា​ននោះទេ ព្រោះ​​​​គេលក់​​​​​​​​​​​​​​​​​​​​​រាល់ថ្ងៃតែនេះ​​​​​​​​​​ប្រហែ​​​​​លជាចេតនា ទុកឱ្យមានលក់សម​គំនិតនឹ​​​​​​ងការប្រព្រឹត្តល្មើសរ​​​​​​​​​​​​​​​​បស់ក្រុមព្រានដើ​​​​​​​​​​រទា​​​​​​​​​​​​​ក់បាញ់ និងចា​​​​​​​​​ប់យ​​​​​​​​​កម​​​​​​​កលក់ឱ្យ៕

Related posts

Leave a Comment