ហាងម៉ាស្សាអ័រគីដេ អាជ្ញាធរទើបចាប់ថ្ងៃមុន ល្បីថាមានសេវាកម្មពិសេស លោកតាខំចូលទៅគាំងបេះដូងស្លាប់

បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ កាលពី​វេលា​ម៉ោង​ប្រហែល​១៦​នឹង​២៥​នាទី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩ បន្ទាប់​ពី​បុរស​វ័យ​ចំណាស់ បាន​ចូល​ហាង​ម៉ាស្សា​យីហោ​«​អ័​រ​គី​ដេ​» ដែល​មាន​ទីតាំង​ផ្ទះ​លេខ​៣៧ ផ្លូវ​លេខ​៥៩២ ក្រុម​ទី​៣៩ ភូមិ​១០ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រី​នគរបាលប៉ុស្តិ៍​រដ្ឋបាល​បឹង​កក់​ទី​២​ បានអោយ​ដឹង​ថា សព​មានឈ្មោះ វ៉ា​ន់ ម៉​ន ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​១១ ផ្លូវ​លេខ​៣៤៧ ភូមិ​៣ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

បើ​តាម​ការ​បំភ្លឺ​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ស្រ៊ុ​ន ស្រៀ​ង ជា​បុគ្គលិក​នៅ​ហាង​ម៉ាស្សា​«​អ័​រ​គី​ដេ​» បាន​អះអាង​ថា នៅ​ម៉ោង​ជិត​២​រសៀល​ថ្ងៃ​ទី​២៦​កញ្ញា ជន​រង​គ្រោះ​បាន​ដើរ​ចូល​មក​ម៉ាស្សា ពេល​នោះ​ត្រូវ​វេន​របស់​នាង​ជា​អ្នក​ឡើង​ម៉ាស្សា​ឲ្យ​ភ្ញៀវ ខ្លួន​ក៏​ឡើង​ទៅ​ម៉ាស្សា​ឲ្យ​ជន​រង​គ្រោះ ដោយ​ចូល​ទៅ​បន្ទប់​ឡៅតឿ លុះ​ពេល​ខ្លួន​បាន​ចូល​ទៅ​ដល់​បន្ទប់​ឡៅតឿ ស្រាប់តែ​ជន​រង​គ្រោះ​បាន​ចូល​ទៅ​ក្នុង​បន្ទប់ទឹក ងូតទឹក ហើយ​ចេញ​មក​វិញ រួច​ឲ្យ​ខ្លួន​ម៉ាស្សា​ឲ្យ ដោយ​ជន​រង​គ្រោះ​បាន​ដេក​ផ្កាប់មុខ ខ្លួន​បាន​ច្របាច់​ដៃជើង​ឲ្យ​ជន​រង​គ្រោះ ស្រាប់តែ​ជន​រង​គ្រោះ​មាន​សភាព​ស្លេកស្លាំង និង​ទន់ដៃទន់ជើង ភ្លាម​នោះ​ខ្លួន​ក៏​បាន​ហៅ​បុគ្គលិក​ផ្នែក​សន្តិសុខ​ឈ្មោះ ស៊ី​ន ច​ន្ថា និង​បុគ្គលិក​ផ្នែក​គិតលុយ​ឈ្មោះ អឿ​ន យ៉ា ឲ្យ​ឡើង​មក​ជួយ​ពិនិត្យ​មើល​ជន​រង​គ្រោះ ដោយ​ឃើញ​សភាព​មិន​ស្រួល បុរស​ជា​សន្តិសុខ​ក៏​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ពេល​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ​ជន​រង​គ្រោះ​បាន​ស្លាប់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើ​តាម​គ្រួសារ​នៃ​សព ស្ត្រី​ម្នាក់​ឈ្មោះ វ៉ា​ន់ សុ​ផា​នី ត្រូវជា​កូនបង្កើត​របស់​សព បាន​ប្រាប់​ថា ឪពុក​របស់​ខ្លួន​មាន​ជំងឺលើសឈាម​ប្រចាំ​កាយ​ដោយ​លេបថ្នាំ​លើសឈាម​ជាប់​ជា​ប្រចាំ ហើយ​ឪពុក​មិន​ដែល​បាន​រស់នៅ​ជួបជុំ​គ្នា​ជាមួយ​កូន​ៗ​ទេ គឺ​គាត់​ជួល​ផ្ទះ​នៅ​តែឯង លុះ​មក​ដល់​កើតហេតុ រូប​នាង​បាន​ទទួល​ព័ត៌មាន​ពី​សន្តិសុខ​ហាង​«​អ័​រ​គី​ដេ​» មក​ថា ឪពុក​របស់​ខ្លួន​បាន​ស្លាប់​បាត់​ហើយ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ រូប​នាង​ក៏​ប្រញាប់​ទៅ​មន្ទីរពេទ្យ​តែ​ម្ដង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​ពិនិត្យ​របស់​លោក​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ និង​ការិយាល័យ​នគរបាល​បច្ចេក និង​ទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​គាំងបេះដូង (​អាច​មក​ពី​ជំងឺលើសឈាម​) ។
បច្ចុប្បន្ន​សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​វត្ត​នាគ​វ័​ន្ត ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ KBN

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment